yiprf07grk6clhuos7dsok97pava1y socheat-kruoch.blogspot.com Pixel ID: 462740420563902 socheat-kruoch.blogspot.com: បាតុភូតតារា​សាស្ត្រ​សំខាន់ ដែលនឹ​ង​កើត​ឡើង​នៅ​ក្នុង​ខែមករា ឆ្នាំ ២០១៨ ខាង​មុ​ខនេះ!

Popular Posts

Socialize

ADS

Wednesday, January 3, 2018

បាតុភូតតារា​សាស្ត្រ​សំខាន់ ដែលនឹ​ង​កើត​ឡើង​នៅ​ក្នុង​ខែមករា ឆ្នាំ ២០១៨ ខាង​មុ​ខនេះ!

បាតុភូតតារា​សាស្ត្រ​សំខាន់ ដែលនឹ​ង​កើត​ឡើង​នៅ​ក្នុង​ខែមករា ឆ្នាំ ២០១៨ ខាង​មុ​ខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ CAMBO REPORTភពផែនដី នឹងភ​ពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ គឺត្រូវ​ដើរ​នៅ​ក្នុង​គន្លង​រង្វិល​ជុំវិញ​ព្រះ​អាទិត្យ និង​ជុំវិញខ្លួន​ឯង​យ៉ាង​ទៀង​ទាត់ជានិរន្ដ៍គ្មានថ្ងៃឈប់សំរាកនោះទេ ដោយសារ​តែ​ច្បាប់​ទំនាញ។ ព្រោះ​រង្វិលជុំ និងរង្វិលខ្ញាល់យ៉ាងទៀតទាត់នេះហើយ ទើបអាចបង្កើតបានជាថ្ងៃនិងយប់, ម៉ោង, ប្រតិទិន, រដូវ, និងបាតុភូតជាច្រើនផ្សេងៗទៀត។ ហើយបាតុភូតតារាសាស្ត្រសំខាន់ៗ នៅក្នុង​ខែ​មករា ២០១៨ ខាងមុខនេះ មានច្រើនគួរសម ដែលយើងនិងមកស្វែងយល់អំពីវា ហើយរង់ចាំមើលវា​ទាំង​អស់គ្នា។
  1. ភព Mercury បង្ហាញខ្លួននៅទិសខាងលិច
នៅថ្ងៃទី ០១ មករា ជាពេលដែលភព Mercury ធ្វើដំណើរទៅដល់ ២២.៧ ដឺក្រេពីព្រះអាទិត្យ ហើយ​ក៏​ជា​​​ពេលដែលយើងអាចមើលឃើញភពនោះផងដែរ នៅជើងមេឃ នៅទិសខាងលិច។ យើងមិនងាយ​នឹង​បាន​ឃើញ​ភព Mercury នោះទេ ដោយសារតែវាស្ថិតនៅទាបពេកពីផែនដី ដូចនេះនៅថ្ងៃទី ០១ មករា យើង​អាចមើលវា នៅមុនពេលថ្ងៃរះព្រលឹម ទៅឯជើងមេឃ នៃទិសខាងលិច។
  1. ព្រះច័ន្ទរះធំបំផុតប្រចាំឆ្នាំ
នៅក្នុងថ្ងៃទី ០២ មករា ព្រះច័ន្ទនឹងស្ថិតនៅទីតាំងផ្ទុយពីព្រះអាទិត្យ (បើយើងមើលពីផែនដី) ដូចនេះ​ធ្វើឱ្យ​វា​នឹង​ទទួលពន្លឺពីព្រះអាទិត្យបានពេញទំហឹង នឹងធ្វើឱ្យយើងឃើញរូបរាងរបស់ព្រះច័ន្ទបានធំតែម្តង។ ហើយ​បាតុភូតនេះ នឹងកើតឡើងចាប់ផ្ដើមពីម៉ោង ៩:២៤ នាទីតទៅ ម៉ោងនៅក្នុងប្រទេសកម្ពុជា។
  1. មើលផ្កាយដុះកន្ទុយ រយៈពេល ២ថ្ងៃ
នៅថ្ងៃទី ០៣ ដល់ ០៤ មករា នឹងមានបាតុភូតផ្កាយដុះកន្ទុយចំនួន ២ ថ្ងៃ ដែលនឹងហោះកាត់ភពផែន​ដី​រាប់​ពាន់គ្រាប់ ហើយនៅពេលវេលាដ៏ល្អរបស់វា វាអាចនឹងហោះរហូតដល់ ៤០ គ្រាប់ក្នុងពេលតែ​មួយ​ក៏​មា​ន​ដែរ។ អញ្ចឹងប្រសិនបើផ្ទៃមេឃស្រលះល្អ នាក្នុងថ្ងៃទី ០៣ និង ០៤ នោះយើងនឹងអាចមានឱកាស​ច្រើន​ក្នុង​ការមើលវាជាក់ជាមិនខាន។
  1. បាត់ព្រះច័ន្ទ
នៅក្នុងថ្ងៃទី ១៧ មករា ព្រះច័ន្ទនិងស្ថិតនៅទិសដៅដូចគ្នា ជាមួយនឹងព្រះអាទិត្យ ដូចនេះយើងនឹងអាច​ឃើញ​ព្រះ​ចន្ទនៅពេលរះនៅម៉ោង ៩ ពេលព្រឹក ប៉ុន្តែវានឹងធ្វើដំណើរទៅបាត់នៅពេលយប់ (តាមដំណើរ​ស្រដៀង​នឹងព្រះអាទិត្យដែរ)។
  1. ច័ន្ទគ្រាស
នៅថ្ងៃទី ៣១ មករា ២០១៨ នឹងកើតមានបាតុភូតដ៏សំខាន់ជាងគេ គឺច័ន្ទគ្រាស ដោយសារតែប្រទេស​កម្ពុជា​អាច​មើលឃើញបានពេញភ្នែកតែម្តង ហើយក៏ជាច័ន្ទគ្រាសពេញផងដែរ មិនមែន​ចំណិត​ដូច​កាល​ពីខែ សីហានោះទេ។ បាតុភូតនេះនឹងចាប់ផ្តើមពីម៉ោង ៧:៥០ នាទីយប់ទៅ ហើយសម្រាប់ពត៌មានលំអិត ខេមបូរីផត នឹងជំរាបជូនតាមក្រោយ ជាបន្ដរទៀត។

No comments: